នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរស្រុកបាណន់ បានចាត់កម្លាំងនគរបាលស្រុក ក្រុមប្រឹក្សាឃុំ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលឃុំចែងមានជ័យ នាំពលរដ្ឋចំនួន ០៧ នាក់ មានស្រី ០៤នាក់ នៅភូមិដូង ឃុំចែងមានជ័យ ក្នុងនោះមានពលរដ្ឋចំនួន ០៣ នាក់ ស្រី ០២ នាក់ ទើបមកពីភ្នំពេញ (បុរីកួរស្រូវព្រែកកំពឹស) ខណ្ឌដង្កោ។
អ្នកទាំង ៧ នាក់បានធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួន ដោយគេចវេស ពីសមត្ថកិច្ចមកដល់ផ្ទះកាលពីថ្ងៃទី ២០ ខែមេសាឆ្នាំ២០២១ វេលាម៉ោង ៨ យប់ ដោយឡែកក្រោមការយកចិត្តទុកដាក់ ពីកម្លាំងអាជ្ញាធរបាន នាំអ្នកទាំងនោះទៅពិនិត្យតេស្តយកសំណាក និង បច្ចុប្បន្នឲ្យមកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុកបាណន់ ខេត្តបាត់ដំបង៕