អន្ដរជាតិ៖ យោធាអ៊ីស្រាអែលបានបង្កើនការវាយលុករបស់ខ្លួនទៅលើតំបន់ហ្គាហ្សា ខណៈក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បន្ដបាញ់គ្រាប់រ៉ុក្កែត ចូលទឹកដីអ៊ីស្រាអែល ធ្វើឲ្យសង្រ្គាមដណ្ដើមទឹកដីរវាងជនជាតិជ្វីហ្វ និងជនជាតិប៉ាឡេស្ទីនកើតឡើងកាន់តែខ្លាំងឡើងៗ។

មនុស្ស១១៩នាក់បានស្លាប់ នៅតំបន់ហ្គាហ្សា ដោយសារការបាញ់ម៉ីសីលរបស់យោធាអ៊ីស្រាអែល ខណៈប្រជានជនអ៊ីស្រាអែល៨នាក់បានស្លាប់ដោយសារការវាយប្រហារចេញពីតំបន់ហ្គាស្សាមកលើប្រទេសអ៊ីស្រាអែល។ ដោយសារភាពភ័យខ្លាច ការវាយលុកចូលរបស់កងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ប្រជាជនប៉ាឡេស្ទីនបាននិងកំពង់ភាសខ្លួន ចេញពីតំបន់ដែលខ្លួនរស់នៅ ទៅកាន់កន្លែងមានសុវត្ថិភាព ព្រោះគ្រាប់ម៉ីស៊ីលរបស់អ៊ីស្រាអែលជាច្រើនគ្រាប់បានធ្លាក់ចំលំនៅដ្ឋានរបស់ពួកគេ។

សូមបញ្ជាក់ថា តាមការអះអាងរបស់យោធាអ៊ីស្រាអែល ការបាញ់គ្រាប់ម៉ីស៊ីលរបស់ខ្លួនគឺដើម្បីបំផ្លាញផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស ដែលជាក្រុមឧទ្ទាមធំនៅក្នុងតំបន់ហ្គាហ្សា ក្រុមឧទ្ទាមនេះគឺបង្កើតដោយជនជាតិប៉ាឡេស្ទីន ដើម្បីប្រឆាំងនិងប្រទេសអ៊ីស្រាអែល៕