ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង ១០៖២០នាទីថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១ កម្លាំង អ.ហ ជំនាញ ចំនួន១៥នាក់ ដឹកនាំដោយលោក ឆេង វុទ្ធីនាយសេនាធិការ ក្រោមការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យាការអមសាលាដំបូងខេត្តព្រះសីហនុ ចុះបង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ នៅចំណុចភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដោយរំដោះបានជនរងគ្រោះម្នាក់ និងចាប់ជនសង្ស័យ ចំនួន៦នាក់ ក្នុងនោះមានជនជាតិចិន៥នាក់ និងបុរសជនជាតិខ្មែរម្នាក់។
ជនរងគ្រោះម្នាក់ដែលសមត្ថកិច្ចរំដោះបានមានឈ្មោះ Cai Tao ជនជាតិចិន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

ដោយឡែកជនសង្ស័យចំនួន០៦នាក់ ដែលត្រូវបានចាប់ខ្លួនរួមមាន៖
-ទី១៖ ឈ្មោះ Goo Xiao Dong ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ស្នាក់នៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ
-ទី២៖ ឈ្មោះ Wang Huan ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ
-ទី៣៖ ឈ្មោះ Qin Biao ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ
-ទី៤៖ ឈ្មោះ Lin QiaoFang ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ
-ទី៥៖ ឈ្មោះ ជា សីហា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ
-ទី៦៖ ឈ្មោះ បួយ ទៀង ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។

ក្រោយការចាប់ខ្លួន វត្ថុតាងដែលដកហូតបានរួមមាន៖
-រថយន្តចំនួន០១គ្រឿង ម៉ាកឡង់គ្រីស័រ ឆ្នាំ1999 ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2D-6155
-ទូរស័ព្ទដៃចំនួន០៩គ្រឿង
-កុំព្យូទ័រ Laptop ចំនួន០៥គ្រឿង
-ម្សៅពណ៌សចំនួន០១កញ្ចប់តូច និងជញ្ជីងថ្លឹង០១ ព្រមទាំងឧបករណ៍ប្រើប្រាស់ថ្នាំញៀន។
-លិខិតឆ្លងដែនចំនួន០២ច្បាប់
-កាតចំនួន៣១សន្លឹក
-កាំបិតស្នៀតចំនួន០៧
-ដំបងឆក់ចំនួន០១ដើម
-គ្រាប់កាំភ្លើងចំនួន០៩គ្រាប់
-ខ្នោះដៃជ័រចំនួន០៣ខ្សែរ។។ បច្ចុប្បន្នកម្លាំងការិយាយជំនាញកំពុងសាកសួរដើម្បីបន្តនីតិវិធី។

គួរបញ្ជាក់ថា ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តនិតិវិធីបន្ត៕