ខេត្តព្រះសីហនុ៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ អភិបាលខេត្តព្រះសីហនុប្រកាសផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទរយៈពេល២សប្ដាហ៍។

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានចេញសេចក្ដីណែនាំ ស្ដីពី ការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល២សប្ដាហ៍ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។

ក្នុងសេចក្តីណែនាំនោះបានបញ្ជាក់ទៀតថា ករណីបងប្អូនប្រជាពលរដ្ឋ អ្នកគ្រប់គ្រងក្រុមហ៊ុន ឬដេប៉ូចែកចាយ ម្ចាស់ហាង ម្ចាស់តូបលក់ដូរ ក៏ដូចជាម្ចាស់ទីតាំងអាជីវកម្មពាក់ព័ន្ធ មិនអនុវត្តតាមសេចក្តីណែនាំ នឹងត្រូវទទួលវិធានការដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើង។

ដើម្បីជ្រាបឱ្យកាន់តែច្បាស់នោះ សូមអានខ្លឹមសារលំអិតដូចខាងក្រោម៖