ខេត្តស្វាយរៀង៖ នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តស្វាយរៀងបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ១៩ ០២នាក់ ស្ថិតនៅស្រុករំដួល និងស្រុករមាសហែក។

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា រដ្ឋបាលខេត្តស្វាយរៀងរកឃើញវិជ្ជមានកូវីដ១៩ ០២នាក់ ដែលពួកគាត់ធ្លាប់ប៉ះពាល់ជាមួយអ្នកកើតជំងឺកូវីដនាពេលកន្លងទៅ។បុគ្គលដែលមានវិជ្ជមាននោះ ទី១ ជារកអាយុ ០៣ខែ រស់នៅភូមិស្រម៉ ឃុំបុសមន ធា្លប់បានប៉ះពាល់ជាមួយឪពុកវិជ្ជមានកូវីដ១៩ ឈ្មោះ ណេ ពិសី។ ទី២ ឈ្មោះ ព្រំដានី អាយុ៤២ឆ្នាំ រស់នៅភូមិស្រែឬស្សី ឃុំអំពិល ធ្លាប់បានប៉ះពាល់ជាមួយបុរសវិជ្ជមានម្នាក់ឈ្មោះ រ៉ន បញ្ញា។

ដើម្បីឱ្យជ្រាបកាន់តែច្បាស់ សូមអានព័ត៌មានលំអិតដូចខាងក្រោម៖