ប្រេស៊ីល៖ វ៉ាក់សាំង AstraZeneca ត្រូវបានវិទ្យាស្ថានជីវវេជ្ជសាស្ត្រ ហ្វីអូគ្រូស (Fiocruz) ប្រកាសផ្អាកផលិតបណ្តោះអាសន្ន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC News នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

ប្រភពពីវិទ្យាស្ថាន Fiocruzបានឱ្យដឹងថា វិទ្យាស្ថានជីវវេជ្ជសាស្ត្រនេះ នឹងផ្អាកការផលិតវ៉ាក់សាំង AstraZeneca បណ្តោះអាសន្នដោយសារតែខ្វះគ្រឿងផ្សំ ហើយនឹងចាប់ផ្ដើមការផលិតឡើងវិញបន្ទាប់ពីវត្ថុធាតុដើមមកដល់នៅខេត្តក្រោយ។

គួរបញ្ជាក់ គិតត្រឹមថ្ងៃទី១៤ ខែឧសភាពនេះ ពិភពលោកមានករណីឆ្លងកូវីដ១៩កើនដល់161,838,102នាក់ និងស្លាប់សរុបចំនួន 3,358,711នាក់ ខណៈពេលនេះប្រេស៊ីលកំពុងឈរលេខ០៣ លើកំពូលតារាង ដែលមានប្រជាជនឆ្លងសរុបចំនួន 15,436,827នាក់ និងស្លាប់កើនដល់430,596នាក់។