ចិន៖ អាជ្ញាធរហុងកុងចុះបង្ក្រាប និងរឹបអូសប្រភេទឈើប្រណិតប្រមាណ ២១១តោន មានតម្លៃជាង១,១លានដុល្លារ រត់ពន្ធចេញពីកម្ពុជា។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ customs.gov.hk នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

តាមការដកស្រង់ចេញពីការសែតក្នុងស្រុកមួយបានឱ្យដឹងថា អាជ្ញាធរហុងកុងចុះបង្ក្រាបករណីរត់ពន្ធឈើប្រណិត ដែលគេសង្ស័យថាការរឹបអូសនោះបានប្រមាណ ២១១តោន គិតជាទឹកប្រាក់ចំនួន១,១លានដុល្លារ ចេញពីកុងតឺន័រ០២គ្រឿងដែលរត់ពន្ធចេញពីកម្ពុជាមកដល់ទីក្រុងហុងកុងនៅចន្លោះពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៥ ឧសភា ២០២១។

ឈើប្រណីតដែលអាជ្ញាធររឹបអូស ត្រូវបានបញ្ជូនមកមន្ទីរកសិកម្ម ជលផល និងអភិរក្សរបស់ប្រទេសចិន ដើម្បីធ្វើការស៊ើបអង្កេតបន្ត។ ហើយបើតាមច្បាប់មាត្រដែលបានចែងក្នុងប្រទេសចិន អ្នកបង្កកំហុសក្នុងការនាំចូល ឬនាំចេញ ប្រភេទសត្វជិតផុតពូជ ឬឈើប្រណីត ដោយគ្មានអាជ្ញាប័ណ្ណ ត្រូវទទួលការពិន័យជាអតិបរមា ១០លានដុល្លារហុងកុង និងជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ ៕