ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកំពង់ចាម បានប្រកាសរកឃើញវិជ្ជមានកូវីដ១៩ថ្មីចំនួន០៦នាក់ ដែលរស់នៅស្រុកស្រីសន្ធរ ស្រុកបាធាយ និងស្រុកកងមាស។

យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា មនុស្សចំនួន០៦នាក់ ត្រូវបានរដ្ឋបាលខេត្តកំពង់ចាមប្រកាសរកឃើញថាមានវិជ្ជមានកូវីដ១៩។ ក្នុងចំណោម០៦នាក់ ត្រូវបានរកឃើញនៅស្រុកស្រីសន្ធរចំនួន០២នាក់ ស្រុកបាធាយ ០១នាក់ និងស្រុកកងមាស ០៣នាក់។

ទទឹមនឹងនេះ អាជ្ញាធរបានបង្ហាញអត្តសញ្ញាណបុគ្គលទាំង០៦នាក់នោះដូចខាងក្រោម៖

-ទី១ យឿង ស្រីនាង ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិច្រស់ ឃុំព្រែកពោធិ៍ ស្រុកសន្ធរ

-ទី២ ទូច ញ៉ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិជ័យ ឃុំមានជ័យ ស្រុកសន្ធរ

-ទី៣ រីម ស្រីពេជ្រ ភេទស្រី អាយុ២៤ រស់នៅភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ

-ទី៤ ធាង ណារ៉ាក់ ភេទប្រុស អាយុ០៩ឆ្នាំ រស់នៅភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកកងមាស

-ទី៥ យ៉េង យ៉ុន ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកកងមាស

-ទី៦ ហុង ម៉េង ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិស្តៅ ឃុំស្តៅ ស្រុកកងមាស

គួរបញ្ជាក់ថា បច្ចុប្បន្ន​អាជ្ញាធរបានចាត់ចែង និងបញ្ជូនអ្នកជំងឺខាងលើមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកជំងឺខាងលើបន្ថែមទៀត។