ខេត្តបាត់ដំបង៖ នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរខេត្តបាត់ដំបង បានបញ្ជាក់បង្ហាញអត្តសញ្ញាណមនុស្សចំនួន០៥នាក់ រកឃើញវិជ្ជមានកូវីដ១៩ ដែលជាពលករវិលត្រឡប់មកពីប្រទេសថៃ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

យោងតាមសេចក្តីជូនដំណឹងបានឱ្យដឹងថា មនុស្សទាំង០៥នាក់ រកឃើញមានវិជ្ជមានកូវីដ១៩នោះ៖ ទី១ យឿន ហួច ភេទប្រុស អាយុ៣៣ឆ្នាំ មានអាសយដ្ឋានរស់នៅភូមិអន្លង់តាម៉ុក ឃុំរបស់មង្គល ស្រុកមោងឬស្សី។ ទី២ ម៉ាប់ ស្រីមួយ ភេទស្រី អាយុ២៣ឆ្នាំ មានអាសយដ្ឋានរស់នៅភូមិស្លាបប៉ាង ឃុំតាគ្រាម ស្រុកបាណន់។ ទី៣ ស៊ាន រ៉េត ភេទស្រី អាយុ២៩ឆ្នាំ, ទី៤ ស៊ាន ស៊ូ ភេទស្រី អាយុ ៣៤ឆ្នាំ និងទី៥ ឈ្មោះ ឈយ ជិនគាណា ភេទស្រី អាយុ៥ខែ ជាកូនរបស់ស៊ាន ស៊ូ ពួកគេទាំង០៣នាក់រស់នៅភូមិឈូកតាដក់ ឃុំរកា ស្រុកសង្កែ ហើយទាំង០៥នាក់ជាជាពលករវិលត្រឡប់មកពីប្រទេសថៃ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

គួរបញ្ជាក់ផងដែរ ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ១៩ ចំនួន៧៦ ជាសះស្បើយចំនួន២៩នាក់ ស្លាប់១ និងកំពុងសំរាកព្យាបាល៤៦នាក់។