ឥណ្ឌា៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១ រដ្ឋអ៊ូតាប្រាដេស (Uttar Pradesh) ដែលជារដ្ឋមានប្រជាជនច្រើនជាងគេនៅឥណ្ឌានឹងចំណាយប្រាក់រហូតដល់ទៅ ១.៣ពាន់លានដុល្លារអាមេរិក ដើម្បីបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 ហើយបានធ្វើកិច្ចចរចាកាលពីដើមសប្តាហ៍នេះជាមួយក្រុមហ៊ុនឱសថដូចជា ក្រុមហ៊ុន Pfizer និងក្រុមហ៊ុនចែកចាយក្នុងស្រុកគឺ Sputnik V របស់រុស្ស៊ី។

ការចំណាយលុយដ៏ច្រើនលើសលប់ដើម្បីទិញវ៉ាក់សាំងរបស់ រដ្ឋអ៊ូតាប្រាដេស ដែលមានប្រជាជនច្រើនជាងប្រទេសប្រេស៊ីលទាំងមូលទៅទៀតនេះ បានកើតឡើងនៅពេលដែលរដ្ឋឥណ្ឌាជាច្រើនកំពុងបន្ថយល្បឿនយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ដោយសារតែកង្វះខាតវ៉ាក់សាំងធ្ងន់ធ្ងរ ចំពេលមានការកើនឡើង នៃករណីឆ្លង COVID-19។

អ្នកនាំពាក្យនៃរដ្ឋUttar Pradesh បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «លុយមិនមែនជាបញ្ហាទេ យើងមានថវិកាច្រើន…យើងនឹងចំណាយរហូតដល់ ១០០ពាន់លានរូពី ឬស្មើនឹង ១.៣៦ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សាំង»។ រដ្ឋមួយនេះក៏បានធ្វើកិច្ចចរចារដេញថ្លៃជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងឥណ្ឌ The Serum India ដែលមានអាជ្ញាប័ណ្ណផលិតវ៉ាក់សាំង AstraZeneca និង Novavax និងក្រុមហ៊ុន Bharat Biotech ព្រមទាំងក្រុមហ៊ុន Cadila Healthcare ផងដែរ ដែលជាផ្នែកមួយ នៃការដេញថ្លៃជាសកលដើម្បីទិញវ៉ាក់សាំងចំនួន ៤០លានដូស ក្នុងរយៈពេល ៣ខែខាងមុខនេះ៕

Ambulances carrying COVID-19 patients queue up waiting for their turn to be attended at a dedicated COVID-19 government hospital in Ahmedabad, India, Saturday, April 17, 2021. India’s health system is collapsing under the worst surge in coronavirus infections that it has seen so far. Medical oxygen is scarce. Intensive care units are full. Nearly all ventilators are in use, and the dead are piling up at crematoriums and graveyards. Such tragedies are familiar from surges in other parts of the world — but were largely unknown in India. (AP Photo/Ajit Solanki)