លោក​ ផាន​ ចន្ថា​ ម្ចាស់គម្រោងសំណង់ផ្ទះល្វែងល្អពិត​ រួមទាំងភរិយា​​ នៅថ្ងៃទី​២១​ ខែមេសា​ ឆ្នាំ​២០២​១​ បានប្រកាសមិនយកថ្លៃឈ្លួលបន្ទប់ពីបងប្អូនកម្មករកម្មការិនីរោងចក្ររហូតដល់ស្ថានការណ៍កូវីដ១៩មានសភាពល្អប្រសេីរឡេីងវិញ​។

ហើយមិនត្រឹមតែមិនយកថ្លៃឈ្លួលបន្ទប់ពីបងប្អូនកម្មករកម្មការិនីរោងចក្រនោះទេ​ លោក​ ផាន​ ចន្ថា​ និងភរិយា​ មានចិត្តសណ្ដោះប្រណីទៀតទៅដល់បងប្អូនប្រជាពលរដ្ឋដោយមានចែកគ្រឿងឧបភោគ​ បរិភោគ​ មានដូចជា​ អង្ករ២០គីឡូក្រាម​ មីមួយកេស​ និងត្រីខមួយយួរ​ ផងដែរ។