ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងបន្ថែមពីអាកាសធាតុចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែឧសភា។

យោងតាមសេចក្តីជូនដំណឹងបានឱ្យដឹងថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែឧសភា ការវិវត្តន៍ជាក់ស្តែងនៃស្ថានភាពអាកាសធាតុឃើញថា បណ្តុំសម្ពាធទាបរួមជាមួយនឹងខ្យល់និរតីដែលបក់មកពីឈូងសមុទ្រថៃ នឹងមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា។ លក្ខណ:បែបនេះ ធ្វើឲ្យតំបន់មួយចំនួន នឹងមានភ្លៀងលាយឡំជាមួយ ផ្គររន្ទះ ពីបង្គួរទៅខ្លាំងស្ទើគ្រប់ទីកន្លែង និងមានខ្យល់កន្ត្រាក់មានល្បឿនខ្លាំង (ខ្យល់មុខកាត់ Wind Shears) ពី ១០-២០ម៉ែត្រ ក្នុងមួយវិនាទី និងផ្ទៃសមុទ្រមានរលកមធ្យម។

ខ្លឹមសារលំអិត សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖