អន្ដរជាតិ៖ តាមទិន្នន័យដែលដកស្រង់ចេញពី គេហទំព័រ Worldometers នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា មនុស្សសរុប ៣៥,៨១៦នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៨៤១នាក់បានស្លាប់ នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយពីការបូកសរុបទិន្នន័យ ឲ្យចំនួនករណីឆ្លងកូវីដ១៩ សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,៥៨៦,១៣៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៩៧,៧៨៥នាក់ និងជាសះស្បើយឡើងសរុប ២៦,៦២០,២២៩នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើ ទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុប ២៦៣លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៥៣.៤៤លាននាក់ (៤៦.៧%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១១៦.៥៧លាននាក់ (៣៥.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕