ខេត្តសៀមរាប៖ កាលពីថ្ងៃទី ១១ខែឧសភាឆ្នាំ ២០២១ អាជ្ញាធរបានបង្ហាញអត្តសញ្ញាណស្ត្រីម្នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ក្រោយធ្វើដំណើរត្រឡប់មកពីព្យាបាលជំងឺមហារីកនៅរាជធានីភ្នំពេញ។

យោងតាមសេចក្តីជូនដំណឹងបានឱ្យដឹងថា ស្ត្រីម្នាក់ ឈ្មោះ សែម លក្ខ ភេទស្រី អាយុ២៩ឆ្នាំ មានអាសយដ្ឋាននៅភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ដែលបានធ្វើដំណើរត្រឡប់មកពីព្យាបាលជំងឺមហារីកនៅរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១កន្លង ។

ប្រភពដដែលបានបន្ថែមថា ពេលមកដល់សៀមរាបវិញ ក្រុមគ្រូពេទ្យបានណែនាំឱ្យ ឈ្មោះ សែម លក្ខ ស្នាក់នៅមណ្ឌលចត្តាឡីស័ក ដើម្បីតាមដានសុខភាព លុះដល់ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាកលើកទី០១ទៅពិនិត្យ និងទទួលបានលទ្ធផលអវិជ្ជមាន ហើយណែនាំឱ្យបន្តធ្វើចត្តាឡីស័កនៅផ្ទះដាច់ដោយឡែកពីសមាជិកគ្រួសារ រហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ដែលជាកាលកំណត់នៃការយកសំណាកទៅពិនិត្យជាលើកទី០២ ក្រុមគ្រូពេទ្យបានមកយកសំណាក់ដល់ផ្ទះដែលគាត់កំពុងធ្វើចត្តាឡីស័កជាលទ្ធផល គឺវិជ្ជមានជំងឺកូវីដ-១៩។

បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានភ្លាម អ្នកជម្ងឺរូបនេះ ត្រូវបានក្រុមគ្រូពេទ្យយករថយន្តសង្គ្រោះមកទទួលនាំទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ។ ដោយឡែក សមាជិកក្នុងក្រុមគ្រួសារ រួមទាំងអ្នកពាក់ពន្ធ័ ដោយប្រយោលចំនួន៧នាក់ និងផ្ទាល់ចំនួន០១នាក់ដែលជាអ្នកបើកបរ(កំពុងធ្វើចត្តាឡីសក័) យើងបានកំណត់អត្តសញ្ញាណគ្រប់គ្រងរួចរាល់ហើយ ។

ទទឹមនឹងនេះ អាជ្ញាធរក៏បានអំពាវនា សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយត្ន័ និងការពារខ្លួនអ្នកអោយខ្ជាប់ខ្ជួនបំផុត ដោយអនុវត្តអោយបានជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជាយើង ជាប់ជានិច្ច ដើម្បីសុវត្ថិភាពគ្រប់ៗគ្នា នៅក្នុងសហគមន៍យើង ៕

It is also possible to send it to those who want

The pupils

This is especially true if https://www.affordable-papers.net/ you do not have any clue regarding the subject matter and the sort of essay that you need to write.

also receive their opportunity to polish their skills.

assistance with their writing and hope them to recall you and your composing solutions.