នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១ មានករណីបុរសម្នាក់ឈ្មោះ​ ខៀវ​ ចាន់សុភក្ត្រា​ អាយុ៣១ឆ្នាំ​ ត្រូវបានសមត្ថកិច្ចនៃអធិការខណ្ឌ ជ្រោយចង្វារឃាត់ខ្លួន​ ដោយការបេីកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់​នៅគោលដៅរង្វង់មូលតាព្រហ្ម​ ខណ្ឌជ្រោយចង្វារ និងបានជេរប្រមាទមេីលងាយ និងវាយបង្ករបួសស្នាមមកលេីសមត្ថកិច្ច​ទៀតផង​ ។ នេះបើតាមការឱ្យដឹងពី ឧត្តមសេនីយ៍ឯក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

បច្ចុប្បន្ន បុរសរូបនោះ សមត្ថកិច្ចកំពុងតែនាំខ្លួនមកអធិការខណ្ឌដេីម្បីធ្វេីការសាកសួរ​ និងរៀបចំសំណុំឯកសារបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕