តាកែវ៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបង្ហាញអត្តសញ្ញាណមនុស្សចំនួន៣៥នាក់បន្ថែមទៀត ដែលបានឆ្លងជំងឺកូវីដ១៩។ តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថាអ្នកជំងឺទាំង៣៥នាក់នេះ មកពីស្រុកសំរោងមានចំនួន១២នាក់, ស្រុកព្រៃកប្បាសចំនួន១៥នាក់, ស្រុកបាទីចំនួន២នាក់, ស្រុកទ្រាំងចំនួន២នាក់, ស្រុកគិរីវង់ចំនួន២នាក់, និងស្រុកត្រាំកក់ចំនួន២នាក់។

ខាងក្រោមនេះជាបញ្ជីឈ្មោះ និងអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ថ្មីទាំង៣៥នាក់ បើបងប្អូនធ្លាប់ប៉ះពាល់ដោយផ្ទាល់ រឺដោយប្រយោលជាមួយអ្នកជំងឺ សូមបងប្អូនទៅធ្វើតេស្ដរកមេរោគ រឺធ្វើវិធានការសុខាភិបាលតាមផ្ទះរាងខ្លួន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕