គិតត្រឹមរសៀលថ្ងៃទី១១ ខែឧសភានេះ ករណីឆ្លងជំងឺកូវីដ១៩ លើពិភពលោកកើនដល់ 159,611,711នាក់ ខណៈមានអ្នកស្លាប់សរុបចំនួន 3,317,897នាក់ ។ នេះយោងតាមទិន្នន័យចេញផ្សាយដោយសារគេហទំព័រ Worldometers នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។

បើតាមទិន្នន័យនៅថ្ងៃនេះបានបង្ហាញថា អ្នកឆ្លងជំងឺកូវី១៩សរុបលើពិភពលោកកើនដល់ 159,611,711នាក់ អ្នកជាសះស្បើយ 138,264,025នាក់ និងស្លាប់កើនដល់3,317,897នាក់។ ក្នុងចំណោមទិន្នន័យទាំងអស់នោះ សហរដ្ឋអាមេរិកនៅតែឈរលេខ០១ដែលមានមនុស្សឆ្លង និងស្លាប់ច្រើនជាងគេ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះសហរដ្ឋអាមេរិកចំនួនអ្នកឆ្លងសរុបកើនដល់ 33,515,308នាក់ ជាសះស្បើយចំនួន26,507,427នាក់ និងស្លាប់កើនដល់596,179នាក់៕