ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១១ ខែឧសភានេះ អាជ្ញាធរខេត្តបាត់ដំបងបានចេញសេចក្តីសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងនៃផ្ទះ ៥ខ្នង ក្រោយរកឃើញប្រជាពលរដ្ឋម្នាក់មានវិជ្ជមានកូវីដ១៩។ ទីតាំងខាងលើស្ថិតនៅចំណុចទួលស្វាយ ភូមិទួលម្ទស ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

យោងតាមសេចក្តីជូនដំណឹងបានឱ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបងបានប្រកាសបិទខ្ចប់ទីតាំងនៃផ្ទះ ៥ខ្នង ក្រោយរកឃើញឈ្មោះ ឆង ឆោម ភេទប្រុស អាយុ៣១ឆ្នាំ ស្ថិតនៅភូមិឃុំខាងលើមានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

ប្រភពដដែលបានឱ្យដឹងថា ការបិទខ្ចប់ទីតាំងជាបណ្តោះអាសន្ននេះគឺធ្វើឡើងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ហើយនឹងបើកឱ្យដំណើរការវិញរហូតដល់មានការជូនដំណឹងជាថ្មី។
សម្រាប់ខ្លឹមសារលំអិត សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖