ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១២-១៨ ខែឧសភា ឆ្នាំ២០២១។

យោងតាមសេចក្តីជូនដំណឹងបានឱ្យដឹងថា ក្នុងអំឡុង១សប្តាហ៍ទៅមុខនេះ ខ្យល់មូសុងនិរតី នឹងបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា ដែលស្ថានភាពបែបនេះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់ ពីកម្រិតមធ្យមទៅបង្គួរ។

ទទឹមនឹងនេះ ក្រសួងធនធានទឹក និងឧតុនិយមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាន នៅផ្នែកខ្លះនៃបណ្តាខេត្តតំបន់វាលទំនាបកណ្តាលភាគខាងត្បូង ភាគពាយ័ព្យ និងបណ្តាខេត្តខាងកើត ជាប់ប្រទេសវៀតណាម ពីថ្ងៃទី១៣-១៦ ខែឧសភា៕