ចិន៖ គិតត្រឹមរយៈពេលនេះ ចំនួនឆ្លងកូវីដ១៩សរុបនៅប្រទេសចិនកើនដល់ 90,769នាក់ និងស្លាប់សរុបចំនួន 4,636នាក់ ខណៈមានករណីឆ្លងថ្មីតិចតូចបំផុត។ នេះបើតាមការផ្សាយដោយសារព័ត៌មាន BBC News ចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

តាមទិន្នន័យក្នុងគេហទំព័រ Worlometer បានបង្ហាញថា ករណីឆ្លងជំងឺកូវីដ១៩ នៅប្រទេសចិនកើនឡើងដល់ 90,769នាក់ ជាសះស្បើយ85,835នាក់ និងស្លាប់ចំនួន4,636នាក់។ ចិនបានក្លាយប្រទេសដំបូងដែលប្រជាជនឆ្លងមុនគេ ហើយឥឡូវក៏ក្លាយជាប្រទេសស្ទើរតែគ្មានអ្នកជំងឺផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធរចិនកំពុងព្យាយាមផលិតវ៉ាក់សាំងដើម្បីផ្តត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ដែលថ្មីៗនេះវ៉ាក់សាំង Sinopharm របស់ចិនត្រូវបានអង្គការពិភពលោកទទួលស្គាល់ និងអនុញ្ញាតឲ្យវ៉ាក់សាំងនេះដាក់បញ្ចូលទៅក្នុងកម្មវិធី COVAX ដែលជាកម្មវិធីសកល ផ្តល់វ៉ាក់សាំងជាចម្បងដល់ប្រទេសក្រីក្រ។