អាហ្វហ្គានីស្ថាន៖ គ្រាប់បែកផ្ទុះចំរថយន្ដក្រុងមួយគ្រឿង បណ្តាលឱ្យមនុស្ស១១នាក់សម្លាប់ និងជាច្រើននាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Time News នៅថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១។

យោងតាមសម្តីរបស់អាជ្ញាធរអាហ្វហ្គានីស្ថានមួយរូបបានឱ្យដឹងថា ការវាយប្រហារបំផ្ទុះគ្រាប់បែកនៅខាងក្រៅ សាលារៀនមួយកន្លែងក្នុងទីក្រុងកាប៊ុល ផ្ដាច់ជីវិតមនុស្សដល់ទៅ ៦៨នាក់ និងច្រើនជាង ១៦៥នាក់រងរបួស។

ប្រភពដដែលបានបន្តទៀតថាការបំផ្ទុះនេះ មិនទាន់មានក្រុមណាមួយចេញមុខអះអាង ទទួលខុសត្រូវចំពោះការវាយប្រហារនោះទេ ខណៈក្រុមតាលីបង់ទើបតែប្រកាសពីបទឈប់បាញ់រយៈពេល ៣ថ្ងៃដើម្បីត្រៀមស្វាគមន៍ ពិធីបុណ្យអ៉ីដ (Eid al-Fitr) ដែលនឹងប្រព្រឹត្តក្នុងសប្ដាហ៍នេះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានប្រកាសដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពី អាហ្វហ្គានីស្ថានឱ្យបានមុនថ្ងៃទី១១ ខែកញ្ញា។ ហើយការដកកងទ័ពអាមេរិកកាន់តែធ្វើឱ្យអាហ្វហ្គានីស្ថានធ្លាក់ចូលក្នុងភាពចលាចល និងអំពើហិង្សា៕