គិតត្រឹមថ្ងៃទី១០ ខែឧសភានេះ អ្នកឆ្លងកូវីដ១៩នៅលើពិភពលោកសរុបកើនដល់158,977,758នាក់ ខណៈអ្នកស្លាប់មានចំនួន 3,306,954នាក់។ នេះបើយោងតាមការផ្សាយរបស់គេហទំព័រ Worldmeters ចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នា២០២១។

តាមទិន្នន័យបង្ហាញថា នៅលើពិភពលោកមានការកើននៃអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន3,306,954នាក់ អ្នកជាសះស្បើយ26,439,712នាក់ និងអ្នកស្លាប់កើនឡើងដល់ 3,306,954នាក់។ ខណៈដែលសហរដ្ឋអាមេរិកឈរលេខ១ មានអ្នកឆ្លង និងស្លាប់ច្រើន។

គួរបញ្ជាក់ថា បើយោងតាមទិន្នន័យដដែលបានបង្ហាញថា គិតត្រឹមថ្ងៃនេះអាមេរិកមានឆ្លងសរុបកើនដល់33,476,781នាក់ ជាសះស្បើយ26,439,712នាក់ និងស្លាប់កើនដល់595,812នាក់ ខណៈពេលដែលមហាអំណាចសេដ្ឋកិច្ចមួយនេះកំពុងដុតដៃដុតជើងផ្តល់ការចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួន៕