អន្ដរជាតិ៖ យោងតាមទិន្នន័យ ដកស្រង់ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ត្រឹមរយៈពេល២៤ម៉ោងកន្លងទៅមនុស្សសរុប ២២,២០០នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២៤១នាក់បានស្លាប់។

គិតត្រឹមពេលនេះនៅសហរដ្ឋអាមេរិក មានចំនួនអ្នកឆ្លងកូវីដ១៩ សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,៤៧៦,៧៨១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៩៥,៨១២នាក់ និងជាសះស្បើយឡើងសរុប ២៦,៤៣៩,៧១២នាក់។

សូមបញ្ជាក់ថាពេលនេះអត្រាឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារកូវីដ១៩ នៅទូទាំងសហរដ្ឋអាមេរិក កំពុងតែបន្តធ្លាក់ចុះជាលំដាប់ ហើយនៅអំឡុងរដូវក្តៅខាងមុននេះ ត្រូវបានគេរំពឹងទុកថា សហរដ្ឋអាមេរិកនឹងអាចមើលឃើញអត្រាធ្លាក់ចុះបន្ថែមទៀត ខណៈអត្រានៃអ្នកដែលបានចាក់វ៉ាក់សាំង ក៏នឹងកើនឡើងខ្ពស់ផងដែរ៕