វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ថ្មីចំនួន១០២នាក់ ធ្វើឱ្យករណីឆ្លងសរុបកើនដល់៣៣៣២នាក់។ នេះតាមការចេញផ្សាយដោយសារព័ត៌មាន VN News កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។

តាមសម្តីមន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាលវៀតណាមបានឱ្យដឹងថា អាជ្ញាធរសុខាភិបានវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន ១០២ករណីបន្ថែមទៀត ក្នុងចំណោមករណីឆ្លងថ្មីទាំង ១០២ករណីខាងលើ មាន ៩២ករណីជាករណីឆ្លងក្នុងសហគមន៍ ចំណែក ១០ករណីទៀតជាករណីនាំចូល។

គួរបញ្ជាក់ថា ថ្មីៗនេះនៅទីក្រុងហាណូយ និងខេត្តភាគខាងជើងប្រទេស ត្រូវបានរកឃើញថាមានវីរុសបំប្លែងខ្លួនថ្មី របស់ឥណ្ឌាផងដែរ៕