ខេត្តស្វាយរៀង៖ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ២២នាក់ទៀត ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

យោងតាមសេចក្តីថ្លែងការរបស់លោកអភិបាលរងបានឱ្យដឹងថា អាជ្ញាធរខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២២នាក់ ដែលមកពីភ្នំពេញ និងមាន១នាក់ទៀតដែលជាជនជាតិវៀតណាម ឆ្លងពីស្រុករបស់គាត់មកស្រុកខ្មែរ។

ទន្ទឹមនឹងនេះរដ្ឋបាលខេត្ត លើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ដែលបានដឹងខ្លួនថា ធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ឬទើបត្រឡប់មកពីតំបន់ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ឬមានរោគសញ្ញាសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ មេត្តាស្ម័គ្រចិត្តទៅធ្វើតេស្តរកមេរោគកូវីត-១៩ឲ្យបានគ្រប់គ្នា ដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា និងការពារដោយអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ០៣កុំ ០៣ការពារ ដើម្បីខ្លួនឯង និងសង្គមជាតិ៕