ហាណូយ : នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។អាជ្ញាធរសុខាភិបានវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន ១០២ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៣,៣៣២ករណី។ក្រសួងសុខាភិបាលវៀតណាមបានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីទាំង ១០២ករណីខាងលើ មាន ៩២ករណីជាករណីឆ្លងក្នុងសហគមន៍ ចំណែក ១០ករណីទៀតជាករណីនាំចូល។
ករណីសហគមន៍ភាគច្រើន គឺមានជាប់ទាក់ទងនឹងអ្នកជំងឺដែលត្រូវបានបញ្ជាក់ពីមុន ឬមានទំនាក់ទំនងជាមួយចង្កោមចម្លងនៅតាមមូលដ្ឋាន។
អាជ្ញាធរសុខាភិបាលនៅថ្ងៃអាទិត្យនេះក៏បានឲ្យដឹងទៀតថា ករណីមួយចំនួនដែលបានបញ្ជាក់កាលពីមុននៅទីក្រុងហាណូយ និងខេត្តភាគខាងជើងប្រទេស ត្រូវបានរកឃើញថាមានវីរុសបំប្លែងខ្លួនថ្មី របស់ឥណ្ឌាផងដែរ។
គិតមកដល់ថ្ងៃអាទិត្យនេះ ប្រទេសវៀតណាមបានកត់ត្រានូវការឆ្លងក្នុងស្រុកសរុបចំនួន ១,៩០៣ករណី ក្នុងនោះមាន ៣៣៣នាក់ទើបតែបានរកឃើញ ចាប់តាំងពីការផ្ទុះឡើងចុងក្រោយបង្អស់នៅថ្ងៃទី ២៩ ខែមេសាកន្លងទៅ៕