ឥណ្ឌា៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថាចំនួនអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៤០៣,៧៣៨នាក់ទៀត ខណៈអ្នកជំងឺរហូតដល់ ៤,០៩២នាក់បាត់បង់ជីវិត។ ចំនួនករណីស្លាប់ថ្មីៗ ដែលត្រូវបានប្រកាសចេញនេះ គឺជាតួលេខអ្នកច្រើនបំផុតក្នុងមួយថ្ងៃ ដែលឥណ្ឌាទើបជួបប្រទះ ខណៈករណីឆ្លងលើស ៤សែននាក់ក្នុងមួយថ្ងៃបែបនេះ ឥណ្ឌាបានជួបប្រទះជាលើកទី៤ ហើយ។

តាមរបាយការណ៍បូកសរុបទិន្នន័យថ្មីខាងលើនេះ ចំនួនអ្នកឆ្លងកូវីដ១៩ទូទាំងប្រទេសឥណ្ឌាបានកើនឡើងសរុបដល់ ២២,២៩៦,៤១៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបជាង ២៤២,៣៦២នាក់ និងជាសះស្បើយឡើងវិញជាង ១៨លាននាក់។

សូមបញ្ជាក់ថា គិតត្រឹមមកដល់ពេលនេះ ប្រទេសឥណ្ឌានៅមានអ្នកជំងឺរហូតដល់ ៣.៧៤លាននាក់ កំពុងទទួលការព្យាបាល និងរង់ចាំការព្យាបាល៕