អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថាមនុស្សយ៉ាងហោច៥៥នាក់បានស្លាប់ និងច្រើនជាង១៥០នាក់រងរបួសនៅក្នុងការវាយប្រហារបំផ្ទុះរថយន្ដ បង្កៃគ្រាប់បែកដ៏ប្រល័យមួយ នៅក្នុងរដ្ឋធានីកាប៊ុលកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។

អាជ្ញាធរអាហ្វហ្គានីស្ថានបានថ្លែងប្រាប់អ្នកសារព័ត៌មានថា អ្នកស្លាប់ និងអ្នករងរបួសភាគច្រើនគឺជាសិស្សសាលា ហើយក្នុងនោះទៀតសោត អ្នករងរបួសភាគច្រើនជាសិស្សស្រីដែល ដើរចេញពីសាលារៀន Sayed ul Shuhada school។

សូមបញ្ជាក់ថា មកទល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវលើការវាយប្រហារនេះនោះទេ ខណៈវាកើតឡើងចំពេលសហរដ្ឋអាមេរិក កំពុងដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពីអាហ្វហ្គានីស្ថានឱ្យបានមុនថ្ងៃទី១១ ខែកញ្ញា។ ចំណែកឯ អ្នកនាំពាក្យក្រុមតាមលីបង់ក៏បានអះអាងដែរថាក្រុមខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះឡើយ៕