អន្ដរជាតិ៖ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោកបានកើនឡើងដល់ ១៥៨,៣១១,៦៦៦នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,២៩៦,៥៦៩នាក់ និងជាសះស្បើយឡើងវិញ ១៣៥,៧៥៩,៨០១នាក់ នេះបើគិតត្រឹមម៉ោង៨ព្រឹក ថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១។

តាមរបាយការណ៍បានឲ្យដឹងថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ គិតត្រឹមពេលនេះសហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៣,៤៥៤,៥៨១នាក់ ស្លាប់ចំនួន ៥៩៥,៥៨៨នាក់ និងជាសះស្បើយចំនួន ២៦, ៤០៥,៨៧១នាក់។

សូមបញ្ជាក់ថាប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២២, ២៩៥,៩១១នាក់ ស្លាប់ចំនួន ២៤២,៣៩៨នាក់ និងជាសះស្បើយ ១៨,៣១១, ៤៩៨នាក់៕