អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា សហរដ្ឋអាមេរិកបានបញ្ជូនកងទ័ពបន្ថែម ៣,០០០នាក់ ទៅកាន់ប្រទេសអាហ្វហ្កានីស្ថាន ដើម្បីជម្លៀសបុគ្គលិកស្ថានទូតអាមេរិក និងជនជាតិ អាហ្វហ្កានីស្ថានមួយចំនួន ដែលទទួលសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក ខណៈក្រុមតាលីបង់បាននិងកំពុងវាយដណ្ដើមកាន់កាប់ទឹកដី និងទីក្រុងកាន់ច្រើន។

សូមជម្រាបជូនថា ការប្រកាសពីការបញ្ជូនទ័ពនេះ ធ្វើឡើងដោយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ (ពេលវេលាក្នុងតំបន់) ។ បន្ថែមពីនេះ សហរដ្ឋអាមេរិក ក៏បានជំរុញឲ្យពលរដ្ឋខ្លួន ចាកចេញជាបន្ទាន់ពីអាហ្វហ្កានីស្ថានផងដែរ។

គួរបញ្ជាក់ថា កងទ័ពអាមេរិក ៣,០០០នាក់ នឹងត្រូវបញ្ជូនទៅដល់អាហ្វហ្កានីស្ថាន ក្នុងរយៈពេល ២៤ម៉ោង ឬ ៤៨ម៉ោងខាងមុខនេះ។ ប៉ុន្តែកងទ័ពអាមេរិកទាំងនេះ គ្រាន់តែស្ថិតនៅលើទឹកដីអាហ្វហ្កានីស្ថានបណ្ដោះអាសន្នប៉ុណ្ណោះ ហើយព្រមានថា កងទ័ពអាមេរិកនឹងធ្វើការឆ្លើយតបភ្លាមៗ ប្រសិនបើពួកគេរងការវាយប្រហារពីក្រុមតាលីបង់៕

FORT DRUM, NEW YORK – DECEMBER 10: U.S. Army soldiers return home from a 9-month deployment to Afghanistan on December 10, 2020 at Fort Drum, New York. The 10th Mountain Division soldiers who arrived this week are under orders to isolate at home or in barracks, finishing their Covid-19 quarantine just before Christmas. The troops were replaced in Afghanistan by a smaller force, as the U.S. military continues to reduce troop levels Afghanistan. (Photo by John Moore/Getty Images)