ខ្ទឹមសជារុក្ខជាតិមួយប្រភេទដែល មនុស្សទទួលទានជាអាហារ វាមានរសជាតិ និងខ្លិនឈួលខ្លាំង ដូចនេះហើយមនុស្សមិនបរិភោគវាក្នុងបរិមាណច្រើនទេ។ អត្ថប្រយោជន៍ បរិភោគខ្ទឹមសឆៅ ១ កំពឹស រៀងរាល់ព្រឹក ជួយ ដល់ សុខភាព ព្រមទាំង ទប់ស្កាត់ ជំងឺ កាច សាហាវ បាន។

យ៉ាងណាមិញក៏មានព្រះសង្ឃមួយអង្គព្រះនាម Tat Mahaty មានបង្ហោះសារចែករំលែកពីបទពិសោធន៍របស់លោកជាមួយនឹងខ្ទឹមស ដែលតែងតែដាក់ជាប់ខ្លួនជាប្រចាំពេលធ្វើដំណើរទៅក្រៅ។

ក្នុងសារនោះលោកបានសរសេរថា « ជួយបាន ឬក៏មិនបាន ប៉ុន្តែជាទម្លាប់របស់ខ្ញុំព្រះករុណាអាត្មាភាពជាយូរមកហើយ ពេលធ្វើដំណើរ បៀមខ្ទឹមក្នុងមាត់ ដាក់ក្នុងច្រមុះ ដាក់ក្នុងត្រចៀក ពេលចុកពោះខ្លាំងលេបចូលទៅក្នុងពោះឆាន់ទឹកមួយសន្ទុះបាត់ឈឺ សម្រាប់ខ្ញុំព្រះករុណាអាត្មាភាព គិតថាខ្ទឹមជួយបានច្រើនយ៉ាងណាស់។»