ផ្អើលអស់ទាំងបុគ្គលិក និងភ្ញៀវទេសចរណ៍ក្នុងប្រលានយន្តមួយកន្លែងក្នុងប្រទេសថៃ បន្ទាប់ពីឃើញអីវ៉ាន់វិចខ្ចប់សឹងតែដូចសព៩៩%។

ប្រភពព័ត៌មានបានឱ្យដឹងថា ទំនិញមួយប្រភេទបានធ្វើឱ្យបុគ្គលិកលើកអីវ៉ាន់ និងភ្ញៀវកំពុងដើរឆ្លងកាត់ក្នុងព្រលានយន្តហោះមានការផ្អើល ក្រោយអីវ៉ានចម្លែកមួយនេះបានវិចខ្ចប់យ៉ាងនែនហ៊ុមព័ទ្ធដោយស្បោងចង់ខ្សែរជុំវិញ។

អីវ៉ានដែលភ្ញៀវផ្ញើតាមជើងយន្តហោះនេះ ត្រូវបានគេឱ្យដឹងថាជារូបសំណាក់អៃខៃ (កុមារទេព) ដែលបានមកពីវិហារ Wat Chedi ក្នុងគោលបំណងដឹកជញ្ជូនទៅកន្លែងណាក៏មិនច្បាស់ដែរ។

តែទោះបីជាយ៉ាងនេះវាជាអឺវ៉ាន់របស់ភ្ញៀវ គឺមិនត្រូវបានទម្លាយព័ត៌មានច្រើននោះដែរ ហើយការធ្វើបែបនេះដើម្បីរក្សានូវសិទ្ធិឯកជន និងបុគ្គល៕