ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង១១ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិកូនព្រហ្ម ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ឃាត ក ដែលជាកូនបង្កើតរបស់ជនរងគ្រោះ បន្ទាប់ពីបាញ់សម្លាប់ម្ដាយរបស់ខ្លួនដោយអាវុធកែឆ្នៃ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឈឿម សំណាង ភេទប្រុស អាយុ២៦ឆ្នាំ(ជាកូនបង្កើតជនរងគ្រោះ) បានយកឣាវុធកែច្នៃ គ្រាប់ព្រួញដែក បាញ់ទៅលើជនរងគ្រោះឈ្មោះ ធីវ មុនី ភេទស្រី អាយុ៦២ឆ្នាំ(ម្ដាយបង្កើត) រស់នៅភូមិឃុំជាមួយគ្នាបណ្ដាលឲ្យស្លាប់នៅនឹងកន្លែង។

គួរបញ្ជាក់ថា ក្រោយពេលកើតហេតុ គឺសមត្ថកិច្ចមូលដ្ឋានបានចុះឃាត់ខ្លួនជនសង្ស័យដើម្បីបញ្ជូនតាមនីតិវិធី។ ចំណែកមូលហេតុដែលបណ្ដាលឲ្យជនសង្ស័យបាញ់សម្លាប់ម្ដាយបង្កើតរបស់ខ្លួន គឺដោយសារ ជនសង្ស័យប្រើប្រាស់គ្រឿងញៀនខ្លាំងពេក ធ្វើឲ្យមានសតិមិនប្រក្រតី (បែកថ្នាំ)៕