អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១នេះ ប្រទេសថៃបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ រហូតដល់ចំនួន ១៩,៨៤៣ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

ប្រភពព័ត៌មានបានបន្ដឲ្យដឹងថា ក្នុងចំណោចករណីឆ្លងថ្មីៗខាងលើនេះ មានចំនួន ១៩,៤៤៥ករណីត្រូវបានរកឃើញនៅលើប្រជាជនទូទៅ និង៣៩៨ករណីទៀត ត្រូវបានរកឃើញលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីរកឃើញករណីឆ្លងថ្មី ថៃក៏បានរាយការណ៍អំពីចំនួនអ្នកស្លាប់ច្រើនបំផុតមិនធ្លាប់មាន ដែលអ្នកស្លាប់មានចំនួនរហូតដល់ ២៣៥នាក់។

គួរបញ្ជាក់ថា ដោយឡែកអ្នកជំងឺចំនួន ២២,៨០៦នាក់ទៀតទើបតែត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ បើគិតមកត្រឹមពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីអ្នកឆ្លងសរុប នៅទូទាំងប្រទេស ៧៩៥,៩៥១ករណី ក្នុងនោះមានអ្នកស្លាប់ ៦,៥៨៨នាក់ និងអ្នកជាសះស្បើយឡើងវិញ ៥៧៨,១៤០នាក់៕