គិតមកដល់ពេលនេះករណីឆ្លងកូវីដ១៩លើពិភពលោកកើនដល់២០០លាននាក់ និងស្លាប់៤លាននាក់ទៅហើយ។ នេះយោងតាមគេហទំព័រ Worlmeter ចុះផ្សាយនាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។

តាមទិន្នន័យបានបង្ហាញថា ចំនួនសរុបនៃការរាលដាលឆ្លងជំងឺកូវីដ១៩លើពិភពលោកកើនដល់203,439,926នាក់ និងមានករណីស្លាប់កើនដល់4,307,310នាក់។ ទទឹមនឹងនេះ សហរដ្ឋអាមេរិកនៅតែជាប្រទេសឈរកំពូលតារាងដដែរ ខណៈឥណ្ឌានៅលេខ០២។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ សីហា សហរដ្ឋអាមេរិករកឃើញករណីឆ្លងសរុបកើនដល់36,543,338នាក់ និងស្លាប់សរុប 633,116នាក់ ខណៈពេលនេះដែល ក្រុមផលិតវ៉ាក់សាំងអាមេរិកកំពុងស្រាវជ្រាវរកថ្នាំសម្រាប់ព្យាបាលជំងឺកូវីដ១៩ ក្នុងមានក្រុមហ៊ុន Pfizer និង Merck។

សម្រាប់ក្រុមហ៊ុន Pfizer ធ្លាប់បានកាលពីពេលថ្មីៗនេះថា ថ្នាំគ្រាប់ព្យាបាល COVID-19 របស់ខ្លួន អាចនឹងត្រូវដាក់លក់លើទីផ្សារ ឆាប់បំផុតគឺនៅក្នុងឆ្នាំ២០២១នេះតែម្តង។ Pifzer ក៏កំពុងទទួលយកអ្នកស្ម័គ្រចិត្ត ដើម្បីធ្វើតេស្តថ្នាំប្រឆាំងវីរុសចំនួនពីរមុខ ដែលតម្រូវលេបព្រមគ្នាផងដែរ។