នាយកដ្ឋានពាណិជ្ជកម្មថៃបានប្រកាសថា ប្រទេសថៃបាននាំចេញធូរេនស្រស់ច្រើនជាងគេទៅកាន់ប្រទេសចិនក្នុងតម្លៃ១៨៦លានដុល្លារសហរដ្ឋអាមេរិក ត្រឹមរយៈពេលបីខែដំបូងនៃឆ្នាំ២០២១ ដែលកើនឡើង១៤%ធៀបនឹងឆ្នាំ២០២០។

ការកើនឡើងនេះ បន្ទាប់ពីរដ្ឋាភិបាលថៃកំពុងស្នើសុំទៅកាន់ប្រទេសចិន និង កំពុងជំរុញកិច្ចព្រមព្រៀងពណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ។

ប្រសិនកិច្ចព្រមព្រៀងនេះជោគជ័យ នោះកំណើននាំចេញទុរ៉េនថៃទៅកាន់ប្រទេសចិននឹងកើនឡើង១៣៥%បន្ថែមទៀតក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត ។

គួរបញ្ជាក់ផងដែរថា ក្នុងកាលៈទេសៈវិបត្តិកូវីដ១៩ នេះបានបំផ្លាញទាំងសេដ្ឋកិច្ចជាតិ និងសង្គមយ៉ាងខ្លាំង ប៉ុន្តែវាជាឱកាសមាសសម្រាប់កសិករថៃ និង សេដ្ឋកិច្ចប្រទេសថៃក្នុងការចាប់ដៃគូរពាណិជ្ជជាមួយប្រទេសចិន ជាពិសេសការនាំចេញធូរេននេះ។