ភ្នំពេញ៖ កំពូលតារាសម្តែងហុងកុង លោក ជែក គីចាន់ Jackie Chan ហៅឈិន ឡុង បានបរិច្ចាគ ម៉ាស់ ចំនួន ១លានសន្លឹក ដល់កម្ពុជា ដើម្បីជួយប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺកូវីដ-១៩ ។

ប្រភពមន្ត្រីស្ថានទូតចិន ប្រចាំនៅប្រទេសកម្ពុជាបានឱ្យដឹងថា ម៉ាស់ ចំនួន ១លានជាការបរិច្ចាគពីសំណាក់កំពូលតារាសម្តែងហុងកុង លោកឈិន ឡុង តាមរយៈមន្ត្រីស្ថានទូតចិន ប្រចាំនៅប្រទេសកម្ពុជា ដែលតំណាងដោយលោក Winston Wang។

ជាមួយគ្នានេះ ម៉ាស់ទាំងអស់នោះត្រូវបានប្រគល់ជូនជាបន្តបន្ទាប់ដល់មន្ទីរពាក់ព័ន្ធនានា ដើម្បីប្រើប្រាស់ចាំបាច់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ៕