បុរសជនជាតិឥណ្ឌាម្នាក់បានបំបែកកំណត់ត្រាថ្មី ជាមួយអណ្តាតដែលប្រវែងវែងជាងគេបំផុតលើពិភពលោក។ នេះបើយោងតាមវីដេអូបានបង្ហាញដោយ India Book of Records។

បុរសជនជាតិឥណ្ឌាម្នាក់នេះឈ្មោះ Praveen មានអាយុ២០ឆ្នាំ បានផ្ដួលកំណត់ត្រាពិភពលោកចាស់ ដែលមានអណ្ដាតវែងជាងគេ ០.៧សង់ទីម៉ែត្រ។ ហើយមិនតែប៉ុណ្ណោះអណ្តាតរបស់គាត់អាចធ្វើរឿងមួយចំនួន ដែលមនុស្សទូទៅមិនអាចធ្វើបានដូចជា លិឍចុងច្រមុះ លិឍកែងដៃ និងបត់អណ្ដាតឡើងជិតដល់ភ្នែកជាដើម។

គួររម្លឹកដែរថា កំណត់ត្រាពិភពលោកចាស់ នៃការមានអណ្ដាតវែងជាងគេ ធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់បុរសម្នាក់ មកពីរដ្ឋកាលីហ្វ័រញ៉ា ដោយមានប្រវែង១០.១សង់ទីម៉ែត្រតាំងពីឆ្នាំ២០១២ បន្ទាប់ពីគាត់បានផ្ដួលកំណត់ត្រារបស់បុរសជនជាតិអង់គ្លេស ដែលមានអណ្ដាតប្រវែង៩.៨សង់ទីម៉ែត្រ៕