(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់តំណែង លោក វ៉េង ហៀង ពីអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

យោងតាមព្រះរាជក្រឹត្យ នស/រកត/០៥២១/៤០១ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ដែលបានធ្វើឡើងបន្ទាប់ពីមានសំណើក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

គួររំលឹកថា ការបញ្ចប់តំណែងនេះ បានធ្វើឡើង បន្ទាប់ពីលោក វ៉េង ហ៊ាង បានផ្សព្វផ្សាយដំណឹងមិនពិតតាមបណ្តាញ Telegram អំពីការឆ្លងជំងឺកូវីដ១៩ នៅនាយកដ្ឋានពេទ្យការងារ៕

សូមអានព្រះរាជក្រឹត្យព្រះមហាក្សត្រ ដូចខាងក្រោម៖