លោក ដូណាល់ ត្រាំ គ្រោងនឹងប្តឹងនាយកប្រតិបត្តិក្រុមហ៊ុន Twitter និង Facebook បន្ទាប់ពីហាមឃាត់គណនីរបស់លោកមិនឲ្យដំណើការ ជុំវិញបញ្ហាកុប្បកម្មនៅឯវិមានកាពីតូលកាលពីថ្ងៃទី០៦ ខែមករាកន្លងទៅ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន BBC News នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ។

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គ្រោងនឹងប្រកាសអំពីបណ្តឹងចំណាត់ថ្នាក់មួយនៅសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ប្រឆាំងនឹងនាយកប្រតិបត្តិហ្វេសប៊ុកលោក Mark Zuckerberg និងនាយកប្រតិបត្តិ Twitter លោក Jack Dorsey ។

គួររំលឹកថា គណនី Facebook របស់លោក ត្រាំ ត្រូវបានផ្អាកការប្រើប្រាស់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ដោយសារតែមានហានិភ័យបន្ថែមទៀត នៃអំពើហិង្សា ក្រោយពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងមួយនៅសភាអាមេរិក៕