(សៀមរាប)៖ អាជ្ញាធរសម្រេចឃុំខ្លួនបុរសម្នាក់ ដែលរកឃើញថាបានគេចវេះការធ្វើចត្តាឡីស័ក និងបានចម្លងទៅអ្នកដទៃក្នុងសហគមន៍របស់ខ្លួន។ ការសម្រចឃុំខ្លួននេះធ្វើឡើងនាថ្ងៃទី៧ ខែឧសភា ឆ្នា២០២១នេះ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា សមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់លើឈ្មោះ អ៉ឹង ថៃលី ជាអាជីវករផ្សារក្រោម ក្រោយពេលដែលសមត្ថកិច្ចរកឃើញថា ជនសង្ស័យរូបនេះបានគេចវេះពីការធ្វើចត្តាឡីស័ក បណ្តាលឲ្យមានការចម្លងជំងឺកូវីដ១៩ បន្តចូលក្នុងសហគមន៍ចំនួន៧នាក់ ដែលសុទ្ធសឹងជាអាជីវករនៅផ្សារក្រោម។

គួរបញ្ជាក់ថា ក្រោយការសាកសួរជនសង្ស័យត្រូវបាន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តសៀមរាប ដោយចោទប្រកាន់ពីបទគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក៕