(អាស៊ាន)៖ ឥណ្ឌូនេស៊ី ជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។

យោងតាមគេហទំព័រ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៥២៩,៧៦១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧០,១៥០នាក់ផងដែរ។

ខាងក្រោមនេះជាទិន្នន័យនៃអ្នកឆ្លងនៅតាមប្រទេសនីមួយៗ ក្នុងប្រទេសសមាជិកអាស៊ាន៖
– ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៧០៣,៦៣២នាក់ (ស្លាប់ ៤៦,៦៦៣នាក់)
– ហ្វីលីពីន ឆ្លងចំនួន ១,០៨៧,៨៨៥នាក់ (ស្លាប់ ១៨,០៩៩នាក់)
– ម៉ាទ្បេស៊ី ឆ្លងចំនួន ៤៣២,៤២៥នាក់ (ស្លាប់ ១,៦៣២នាក់)
– មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤២,៩០៣នាក់ (ស្លាប់ ៣,២១០នាក់)
– ថៃ ឆ្លងចំនួន ៧៨,៨៥៥នាក់ (ស្លាប់ ៣៦៣នាក់)
– សិង្ហបុរី ឆ្លងចំនួន ៦១,៣១១នាក់ (ស្លាប់ ៣១នាក់)
– កម្ពុជា ឆ្លងចំនួន ១៨,១៧៩នាក់ (ស្លាប់ ១១៤នាក់)
– វៀតណាម ឆ្លងចំនួន ៣,១៣៧នាក់ (ស្លាប់ ៣៥នាក់)៕