អាមេរិក៖ នៅទីបំផុតវ៉ាក់សាំង Sinopharm របស់ចិន ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រកាសទទួលស្គាល់ហើយ។ បើយោងតាមសារព័ត៌មាន The Time ចេញផ្សាយកាលពីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។

វ៉ាក់សាំង Sinopharm របស់ចិនបានផ្តល់ឱ្យប្រជាជនរាប់រយលាននាក់រួចទៅហើយនៅក្នុងប្រទេសចិន និងនៅបរទេស។ ហើយក៏ជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ដំបូងគេរបស់ប្រទេសមិនមែនលោកខាងលិច ដែលទទួលបានការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO)។

គួរបញ្ជាក់មកទល់នឹងពេលនេះ WHO បានអនុម័តយល់ព្រមឲ្យប្រើប្រាស់ចំពោះវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន០៤ប្រភេទរួចមកហើយ ក្នុងនោះរួមមានដូចជាវ៉ាក់សាំងដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Pfizer-BioNTech ក្រុមហ៊ុន AstraZeneca ក្រុមហ៊ុន Johnson & Johnson និងក្រុមហ៊ុន Moderna៕