អន្ដរជាតិ៖ នៅថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលម៉ាឡេស៊ីបានប្រកាសថា បានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ចំនួន៤,៤៩៨ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតក្នុងរយៈពេល៣ខែកន្លងមកនេះ ដែលធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសបានកើនឡើងដល់ ៤៣២,៤២៥ករណី។ នេះបើដកស្រង់តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១។

នៅក្នុងបទសម្ភាស៍ លោក Nour Hisham Abdullah រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីបាននិយាយថាក្នុងចំណោមករណីថ្មីខាងលើ មាន០៥ករណីជាប្រភេទនាំចូល ក្រៅពីនោះគឺករណីឆ្លងក្នុងសហគមន៍ទាំងអស់។ ក្នុងរយៈពេលដូចគ្នានេះ ម៉ាឡេស៊ីក៏បានរកឃើញអ្នកស្លាប់ថ្មីចំនួន ២២នាក់បន្ថែមទៀតផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១,៦៣២ នាក់។ ខណៈបច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាលគឺមាន ៣៤,៧៨៩នាក់ ក្នុងនោះអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរមាន ៣៧២នាក់៕