ភ្នំពេញ៖ តាមប្រភពព័ត៌មានដែលទទួលបាននៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថានាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីសម្រេច លុបឈ្មោះ នាយទាហានម្នាក់ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ដែលមានឋានន្តរស័ក្តជា អនុសេនីយ៍ឯក (ស័ក្តិ៣) ដោយសារតែប្រើប្រាស់គ្រឿងញៀន។

សូមជម្រាបជូនថា នាយទាហានដែលត្រូវលុបឈ្មោះ មានឈ្មោះ បូរ វិបុល អត្តលេខ០៦៦៨៩ តួនាទីជាគ្រូលំហាត់របៀប សាលាពលទាហានទី៥ នៃយោធភូមិភាគទី៥។ រីឯមូលហេតុដែលបណ្ដេញចេញ ត្រូវបានអគ្គបញ្ជាការបញ្ជាក់ថា ដោយសារតែការប្រើប្រាស់គ្រឿងញៀន៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន៖