ត្បូងឃ្មុំ៖ ដើមពោធិ៍មួយដើមធំ ដែលត្រូវខ្យល់កន្ត្រាក់បោករលើងឫស្សហើយដួលរលំនៅល្ងាចម្សិលមិញនេះ មិនមែនជាដើមពោធិ៍ជើងខាល ដែលជាប់ពាក់ព័ន្ធនឹងប្រវត្តិរឿងស្នេហាទុំទាវនោះឡើយ។
យោងតាមលិខិតបញ្ជាក់ជាផ្លូវការរបស់រដ្ឋបាលខេត្តត្បូងឃុំបានឱ្យដឹងថា ដើមពោធិ៍មួយដើមធំ ដែលត្រូវខ្យល់កន្ត្រាក់បោករលើងឫស្សហើយដួលរលំនៅល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ មិនមែនជាដើមពោធិ៍ជើងខាល ដែលជាប់ពាក់ព័ន្ធនឹងប្រវត្តិរឿងស្នេហាទុំទាវនោះឡើយ។

ប្រភពដដែលបានបន្តទៀតថា ដើមពោធិ៍ដែលបានដួលរំលំខាងលើនេះ មានឈ្មោះថា ដើមពោធិ៍ លោកតាក្រហមក ដែលមានចម្ងាយប្រមាណ៧០ម៉ែត្រ ពីដើមពោធិជើងខាល ប្រវត្តិស្នេហ៍ «ទុំ និងទាវ»។

គួរបញ្ជាក់ថា អាជ្ញាធរបានសហការជាមួយមន្ត្រីជំនាញ នឹងរៀបចំដាំដើមពោធិ៍នេះឡើងវិញ ស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដើម្បីថែរក្សាការពារបរិស្ថានបៃតង និងរក្សាប្រពៃណី ជំនឿ សាសនា របស់ដូនតាខ្មែរ៕