(អាមេរិក)៖ បើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១នេះ គិតត្រឹមរយៈពេលមួយថ្ងៃអាមេរិករកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៤៧,៨១៩នាក់ ខណៈអ្នកជំងឺ ៨៦០នាក់បានស្លាប់។

ប្រភពខាងលើបានបង្ហាញថា អាមេរិករកឃើញអ្នកឆ្លងថ្មីចំនួន៤៧,៨១៩នាក់ និងមានអ្នកជំងឺ ៨៦០នាក់បានស្លាប់។ ដូច្នេះនាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,៣៦៩,១៩២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៩៤,០០៦នាក់ និងជាសះស្បើយឡើងសរុប ២៦,១០៥,៤១១នាក់។

គួរបញ្ជាក់ថា ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់ ខណៈប្រជាជន ១៤៨.៥លាននាក់ បានទទួលការចាក់វ៉ាក់សាំបង្ការរួចមកហើយ៕