គិតត្រឹមថ្ងៃទី០២ ខែកក្កដានេះ ករណីឆ្លងកូវីដ១៩នៅលើពិភពលោកមានចំនួនសរុបកើនដល់ ១៨៣លាននាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ជិត៤លាននាក់ផងដែរ។ នេះយោងតាមទិន្នន័យដកស្រង់ចេញពីគេហទំព័រ Worldometer នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១។

តាមទិន្នន័យបានបង្ហាញថា ជំងឺកូវីដ១៩កំពុងរាតត្បាតជុំវិញពិភពលោកដែលមកទល់នឹងពេលនេះមានអ្នកឆ្លងសរុបចំនួន ១៨៣,៣៧៣,២៨៣នាក់ និងស្លាប់មានចំនួន ៣,៩៧០,២៨១នាក់។ ក្នុងនោះអាមេរិកកំពុងឈរលើកំពូលតារាងលេខ០១ មានប្រជាជនឆ្លងច្រើនជាងគេ ខណៈឥណ្ឌាលេខ០២។

គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសសហរដ្ឋអាមេរិកមានចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៣៤,៥៥៨,៩០៥នាក់ និងស្លាប់កើនដល់ ៦២០,៦៤០នាក់។