លោកPepGuardiolaអ្នកចាត់ការក្លឹបManchesterCityបាននិយាយក្រោយប្រកួតឈ្នះParisSaintGermainក្នុងលទ្ធផល២-០នៅប្រកួតUEFAChampionsLeagueពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២កាលពីថ្ងៃទី៥ខខែឧសភាឆ្នាំ២០២១នេះថាភាពជោគជ័យរបស់ក្លឹបមកទល់នឹងថ្ងៃនេះមិនមែនដោយសារលុយទាំងស្រុងនោះទេ។

អ្នកចាត់ការខាងលើបាននិយាយថា៖”រាល់ថ្ងៃនេះកីឡាករយើងទាំងអស់ខិតខំនិងលេងបានល្អជាប់រហូត។ពួកគេស៊ុតបាល់ចូលតាមប្រលោះចង្កេះខ្សែការពារអីណោះដូចកាលពីប្រកួតជើងទី១អញ្ចឹង។រួចនៅប្រកួតលើកនេះកីឡាករយើងម្នាក់បានស៊ុតប៉ះរបារទីអីដែរតែអ្នកប្រហែលជាដឹងពីទម្រង់គេតិចតួចណាស់”។

គាត់បានបន្តទៀតថា៖”និយាយទៅការប្រកួតពិបាកៗទាមទារទាល់តែកីឡាករហ្នឹងស្វះស្វែងចូលរួមណាស់។ដូចនេះខ្ញុំចង់អរគុណដល់ម្ចាស់ក្លឹបManCityប្រធានក្រុមប្រឹក្សាភិបាលបុគ្គលិកក្លឹបនេះទាំងអស់។ក្លឹបនេះបានមកដល់ដូចពេលនេះគឺដោយសារតែអ្នកគ្រប់គ្នានៅពីក្រោយជួយមកដល់ទីនេះមិនមែនដោយសារតែមានលុយទាំងស្រុងនោះទេ។ប្រសិនបើអ្នកយល់ឃើញថាក្លឹបនេះជោគជ័យដោយសារតែលុយតែមួយមុខអ្នកគិតខុសហើយ”។

សូមបញ្ជាក់ផងដែរថាក្លឹបManchesterCityបានឡើងទៅប្រកួតUCLវគ្គផ្ដាច់ផ្ដាច់ព្រ័ត្រក្រោយឈ្នះPPSGនិងបានឈរក្នុងលំដាប់លេខ១(បណ្តោះអាសន្ន)ខណៈManUtdឈរក្នុងលំដាប់ទី២។