រាជធានីភ្នំេពញ : នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បង្ហាញឈ្មោះភូមិចំនួន១៣ដែលមានការឆ្លងជំងឺកូវីដ-១៩ ខ្លាំងនៅថ្ងៃទី៥ ឧសភាឆ្នាំ២០២១។ ភូមិទាំង១៣នោះរួមមាន ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ, ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ, ភូមិត្រពាំងថ្លឹង១/២/៣/៤ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ, ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ, ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក, ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ, ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ, ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ, ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ និង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋប្រសិនបើមិនចាំបាច់ កុំឲ្យចេញពីផ្ទះ បើចេញពីផ្ទះត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព។ ចំពោះប្រជាពលរដ្ឋនៅក្នុងភូមិទាំង១៣នោះ ត្រូវយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទាក់ទងទៅលេខ ១១៥៕